• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Friday, March 13, 2015

បាក់​អគារ​រោងចក្រ​មួយ​នៅ​បង់​ក្លា​ដែ​ស​ស្លាប់​7​នាក់


យោង​តាម​តុល្យការ​បណ្តោះអាសន្ន​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ថា ដំបូល​អគារ​រោងចក្រ​សុ​ី​ម៉​ង់​ត៍ មួយ​ដែល​កំពុង​សាងសង់​បាន​បាក់​កាលពី​ថ្ងៃ​ទី​១២ មីនា នៅ​បង់​ក្លា​ដែ​ស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់ និង​របួស​៥៣​នាក់ ហើយ​កម្មករ​ច្រើន​សិប​នាក់​ទៀត​ជាប់​ក្នុង​គំនរ​បាក់បែក ។

មនុស្ស​ជាង​៩០​នាក់ ធ្វើការ​ក្នុង​ការដ្ឋាន​រោងចក្រ​នេះ នៅ​ម៉ុ​ន​ក្លា ជា​ក្រុង​កំពង់​ផែ​សមុទ្រ​ធំ​ទី​២ របស់​ប្រទេស  ស្ថិត​នៅ​ភាគ​ខាងត្បូង​បង់​ក្លា​ដែ​ស ដែល​ដែក​និង​បេតុង​ចាក់​ហើយ តែ​ពុំ​ទាន់​រឹង បាន​បាក់​ធ្លាក់ ។ កម្មករ​ប្រមាណ​ជា​១០​នាក់ ត្រូវ​បាន​កង​យោធា​និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កាយ​យក​ចេញពី​គំនរ​បាក់បែក ។

កម្មករ​ម្នាក់​រង​របួស រៀបរាប់​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា  ពេល​ក្រុម​កម្មករ​កំពុង​តែ​កាយ​បេតុង​លាយ​ចាក់​ក្រាល​ដំបូល ស្រាប់តែ​ដំបូល​នោះ​បាក់ ។ រោងចក្រ​សុ​ី​ម៉​ង​ត៍​នេះ ជា​របស់​ក្រុមហ៊ុន Sena Ralyan Sangstha ជា​ក្រុមហ៊ុន​មួយ​គ្រប់គ្រង​ដោយ​កងទ័ព ហើយ​កសាង​ដោយ​សហគ្រាស​ចិន China National Building Material ។

ការ​បាក់​អគារ​តែង​កើត​មាន​ញឹកញាប់​នៅ​បង់​ក្លា​ដែ​ស បណ្តាល​មក​ពី​សាងសង់​ខុស​បច្ចេកទេស ប្រើ​សម្ភារ​អន់​ៗ ហើយ​មិន​គោរព​បណ្តា​បទដ្ឋាន​នៃ​សំណង់ ។ ការ​បាក់​អគារ​រោងចក្រ​កាត់ដេរ​កម្ពស់ ៩​ជាន់​មួយ គឺ​រោងចក្រ Rana Plaza កាលពី​ខែមេសា ឆ្នាំ​២០១៣ នៅ​ជាយ​រដ្ឋធានី​ដាក់​កា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១.១៣៨​នាក់ ៕
មើលពត៌មានច្រើនទៀតនៅទីនេះ

ភ្នំភ្លើង ធឺរាលបា នៃ​ប្រទេស​ក្រូអាត​ នៅតែបន្ត​ហៀរ​កម្អែល​ ក្រោយផ្ទុះ​



សានចូស៖ ភ្នំភ្លើងដ៏មានឥទ្ធិពលមួយ នៃប្រទេសក្រូអាត បានផ្ទុះកាលពី ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ដោយបានជះកម្អែល ផេះឡើងលើអាកាស និង កម្អែលភ្លើង ហៀរដាលពាសពេញ តំបន់ខាងលើនេះផងដែរ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០១៥ នេះថា ភ្នំភ្លើង ធឺរាលបាស្ថិត នៅចម្ងាយ ៦៥ គីឡូម៉ែត្រនៃភាគអាគ្នេយ៍ របស់រដ្ឋធានី សានចូស នៃប្រទេស អាមេរិកឡាទីន មួយនេះ ដោយប្រជាពលរដ្ឋ ជាច្រើនពាន់នាក់ ត្រូវបានអាជ្ញាធរជម្លៀសចេញ ទៅរកទីកន្លែង មានសុវត្ថិភាព ដែលអាចនឹង ត្រូវចំណាយពេល រាប់ខែឯណោះ ទើបតំបន់ រងគ្រោះអាចវិល ទៅរកសភាពធម្មតាវិញ។
គួរបញ្ជាក់ថា ភ្នំភ្លើង ធឺរាលបា មានអាយុកាល រាប់សិបលានឆ្នាំ មកហើយ ដោយវាទើបតែ ផ្ទុះជាលើកចុងក្រោយ កាលពីឆ្នាំ ២០១១។ សម្រាប់ការផ្ទុះ នៅឆ្នាំ ២០១៥ របស់ភ្នំភ្លើង ដែលមាន កម្ពស់ជាង ៣.៣០០ ម៉ែត្រនេះ ត្រូវបានចាត់ទុកថា មានកម្លាំងខ្លាំង ជាងរាល់ដង៕
មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

ជឿឬទេ ថា​ភព​ព្រហស្បតិ៍ មាន​គុណ​ធំធេង​ ចំពោះ​ភពផែនដី​យើង?​



ណាសា៖ តាមរយៈការសិក្សា ស្វែងយល់ ពីអង្គការ NASA ជាង ២ទសវត្សរ៍មកនេះ ទៅលើ កម្លាំង និង ស្ថានភាពទូទៅនៃភពព្រហស្បតិ៍ (Jupiter) ដែលជាភពទី ៥ ក្នុងប្រព័ន្ធព្រះអាទិត្យ និង មានទំហំធំជាងភពដទៃទៀតនោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់បានថា ភពដ៏ខ្លាំង ក្លាមួយនេះ មានដែនម៉ាញេទិកធំធេង ជាងព្រះអាទិត្យ ទៅទៀត ទោះបីជាវាមាន ទំហំតូចជាង និង បង្កើតឡើងចេញពី ព្រះអាទិត្យក៏ដោយ។
តើដែនម៉ាញេទិចជាអ្វី? ហេតុអ្វីបានជាវាមានចម្ងាយ រាប់សិបលានគីឡូម៉ែត្រពីផែនដី តែនៅ មានឥទ្ធិពលមកលើយើងទៀត? ជាការពិតណាស់ ផែនដីសព្វថ្ងៃនេះ មានឥទ្ធិពលស្ទើរ ទាំង ស្រុងពីព្រះអាទិត្យ ទាំងពន្លឺនៃជីវិត និង កម្លាំងទំនាញដើម្បីរក្សាគន្លងរបស់យើងឲ្យនៅ គង់វង់ជាង ៤,៦ពាន់លានឆ្នាំមកហើយ។ ប៉ុន្តែក្រៅពី ព្រះអាទិត្យនោះ ភពព្រហស្បតិ៍ ក៏បាន ដើរតួយ៉ាងសំខាន់ផងដែរ ដោយកម្លាំងទំនាញ ដ៏ខ្លាំងរបស់ភពនេះ ធ្វើឲ្យវត្ថុអវកាស ឬ អាចម៍ ផ្កាយភាគច្រើនដែលសំដៅ មកផែនដី ត្រូវប្តូរទិសដៅ។
បើគ្មានដែនម៉ាញេទិក (កម្លាំងទំនាញ និង រុញច្រាន) ដ៏ខ្លាំងក្លារបស់ ភពព្រហស្បតិ៍ នៅក្នុង ប្រព័ន្ធព្រះអាទិត្យនេះទេ នោះផែនដីយើងនឹងត្រូវរងគ្រោះ ដោយអាចម៍ផ្កាយធំៗ យ៉ាងហោច ណាស់ក៏ រយៈពេល រាល់ ២០០.០០០ឆ្នាំម្តងដែរ។ បើគ្មានភពព្រហស្បតិ៍ នោះទេ បដិវត្តន៍ របស់មនុស្សសត្វ ឬ សូម្បីតែរុក្ខជាតិ ពិតជាមិនអាចមានវត្តមាន នៅលើផែនដី នេះឡើយ។
គួរបញ្ជាក់ថា ភពព្រហស្បតិ៍ជាភពធំជាង គេបំផុតក្នុងប្រព័ន្ធ ព្រះអាទិត្យ ដែលអាចផ្ទុកផែនដី បានរហូតដល់ទៅជាង ១.០០០ពាន់ឯណោះ។ ផែនដីយើងមាន ព្រះច័ន្ទតែមួយប៉ុណ្ណោះ ដែលយើងអាចមើលឃើញ លើផ្ទៃមេឃ ប៉ុន្តែសម្រាប់ ភពព្រហស្បតិ៍វិញ មានព្រះច័ន្ទរហូតដល់ ទៅជាង ៦០ ដែលកំពុងវិញជុំវិញវា៕
មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

មន្ត្រីយោធាព្រំដែន ដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់


ភ្នំពេញ ៖ បុរសវ័យកណ្តាលម្នាក់ ជាន្ត្រីយោធា វរៈការពារព្រំដែន ត្រូវបានដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ មួយមន្លែង ដែលមានយីហោថា ផ្ទះសំណាក់តារាមាស គេសង្ស័យបណ្តាល មកពីជំងឺគាំងបេះដូង បង្កឲ្យភ្ញាក់ផ្អើលបន្ទាប់ ពីអ្នកមើលការខុសត្រូវផ្ទះសំណាក់ ទៅហៅមិនមានការ ឆ្លើយតបនោះ កាលពីវេលា ម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមនគរបាល នៅកន្លែងកើតបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ពិន ឆេង ភេទប្រុស អាយុ៤៩ឆ្នាំ មានមុខរបរជាមន្ត្រីយោធាវីរៈការពារព្រំដែន រស់ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំកន្សាន ខេត្តព្រះវិហារ មានស្រុកកំណើត នៅភូមិត្រពាំង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ឡើងតែម២០១០ ពាក់ស្លាកលេខ ព្រះវិហារ 1A-6875 ។
បើយោងតាមម្ចាស់ផ្ទះសំណាក់ឈ្មោះ សណ្តាប់ រៀប រាប់ប្រាប់នគរបាលបាននិយាយថា កាលពីព្រលប់ ថ្ងៃទី១២ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង៨និង១០នាទី បុរសរងគ្រោះខាងលើ បានមកជួល បន្ទប់ផ្ទះ សំណាក់ របស់គាត់ដេកមួយយប់ ក្នុងតម្លៃ៥ដុល្លារ រហូងដល់ម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមីនា មិនឃើញ បុរសរងគ្រោះ ចុះក៏ បានប្រើក្មេងនៅប្រចាំការ ផ្ទះសំណាក់ ឲ្យទៅហៅក្រែង លោកគាត់ត្រូវ ការសម្រាក បន្តឬមួយយ៉ាងណា ប៉ន្តពេលដែលក្មេងៗ ទៅហៅនោះមិនឮឆ្លើយតប ទើបមានការសង្ស័យក្រែង លោគាត់មិន ស្រួលខ្លួន ក៏សម្រេច្រានទ្វារ ចូលមើល ប៉ុន្តែខណៈច្រានទ្វារចូលនោះ ស្រាប់តែជន បានស្លាប់បាត់ទៅហើយ រួចក៏រាយការប្រាប់ នគរបាលមូលដ្ឋានឲ្យ ចុះមកពិនិតមយសាកសព ។
នគរបាលបានឲ្យដឹងដែរថា បើតាមការពិនិត្យនោះ និងសន្និដ្ឋានក្រៅផ្លូវការ ជនរងគ្រោះអាចស្លាប់ ដោយសារ គាំងបេះដូង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទាល់តែជំនាញគ្រូពេទ្យទើបអាចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារមូល ហេតុអ្វីពិតប្រាកដបាន ហើយបន្ទាប់ពីពិនិត្យចប់សាកសព និងត្រូវដឹក យកទៅ រក្សាទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕
មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

« ឆ្លាម​បិសាច » ប្រទះ​ឃើញ​នៅ​ប្រទេស​អូស្ត្រាលី

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អូស្ត្រាលី​បាន​រក​ឃើញ​ឆ្លាម Goblin ឬ​ឆ្លាម​បិសាច ជា​សត្វ​បុរាណ​មាន​រូបរាង​ចម្លែក​រស់នៅ​ក្នុង​សមុទ្រ​ជ្រៅ ។ ឆ្លាម​នោះ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ខាងក្រៅ​ឆ្នេរ​អូស្ត្រាលី ខណៈ​ងាប់​ទៅ​ហើយ ។
គេ​យក​ខ្មោច​ត្រី​ចម្លែក​នោះ​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​សត្វ​ទឹក ដោយ​អ្នក​វិទ្យាសាស្ត្រ​នៅ​មិនទាន់​ផ្តល់​ទិន្នន័យ​ណាមួយ​នៅឡើយ ។
លោកម៉ា​ក មេ​ក​គ្រូ​ធ័​រ ជំនាញ​ខាង​រក្សា​ពូជ​ត្រី​ចម្លែក​នៅ​ក្នុង​សារមន្ទីរ​ឱ្យ​ដឹង​ថា ត្រី​ឆ្លាម​ដែល​ប្រទះ​ឃើញ​នោះ​មាន​រូបរាង​គួរ​ឱ្យ​គយគន់ ។
ធ្មេញ​របស់​វា​មុត​ស្រួច​មាន​ច្រើន និង​ជា​ត្រី​កម្រ​ប្រទះ​ឃើញ ។ នោះ​ជា​ខ្មោច​ឆ្លាម Globlin ទី​៤ ហើយ​ដែល​បាន​បញ្ជូន​ទៅ​សារមន្ទីរ​នៅ​ក្រុង​ស៊ី​ដ​នី ខណៈ​ពេល​២​ក្បាល​ដំបូង​បាន​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ កាលពី​ឆ្នាំ​១៩៨០ និង​ឆ្លាម​មួយ​ក្បាល​ទៀត​ចាប់​បាន​ដោយ​អ្នកនេសាទ​កាលពី​ខែមករា​២០១៥ នៅ​ខាងក្រៅ​ឆ្នេរ​ក្បែរ​ក្រុង​អេ​ដេ​ន ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​អូស្ត្រាលី ក្នុង​ជម្រៅ​២០០​ម៉ែត្រ ។
ឆ្លាម​បិសាច​នោះ អាច​ប្រទះ​ឃើញ​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក អា​ត្ល​ង់​ទិ​ក និង​ឥណ្ឌា ដោយ​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅ​ថា «​មី​តស៊ូ​គូ​រី​ណា អូ​ស្តូ​នី​» ជា​ពូជ​សត្វ​បុរាណ​ដែល​មាន​អាយុកាល​១២៥​លាន​ឆ្នាំ​មុន ដោយ​មាន​ក្រអូម​ធ្មេញ​ធំ​អាច​ត្របាក់​ចំណី ធំ​ៗ​បាន ។ ឆ្លាម​នេះ​មាន​ដងខ្លួន​ពណ៌​ស៊ី​ជម្ពូ ហែល​ទឹក​យឺត​ដោយ​ប្រើ​បរិវេណ​ក្បាល​ដែល​លយ​សម្រាប់​ត្រួតពិនិត្យ​ចាប់​ត្រី ក្តាម និង​មឹក​មាន​ទំហំ​តូច​ធ្វើ​ជា​ចំណី ៕
មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

រថយន្តក្រុង​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​បង្ក​ឱ្យ​ស្លាប់​41​នាក់​នៅ​តង់​សានី

ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៥:២៦
ទីភ្នាក់ងារ​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន​៤១​នាក់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស ក្រោយ​ពេល​កើត​មាន​ឧបទ្ទវហេតុ​រថយន្តក្រុង​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​នៅ​លើ​ដងផ្លូវ​មួយ​ខ្សែ ដែល​មាន​ចរាចរណ៍​កំពុង​មមាញឹក​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រទេស​តង់​សានី កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មកនេះ ខណៈ​ពេល​ការ​បង្ហើប​ឱ្យ​ដឹង​របស់​ប៉ូលិស​នៅ​តំបន់​កើតហេតុ​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​អាច​កើន​ខ្ពស់​ជាង​នេះ ។

ប៉ូលិស​ដែល​ចុះ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​បាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​អ្នក​ស្លាប់​ជា​ច្រើន ខណៈ​ពេល​ទូ​កុងតឺន័រ​របស់​រថយន្ត​ដឹក​ទំនិញ​ខ្ទាត​ទៅ​បោក​ផ្ទប់​រថយន្តក្រុង​ដែល​មាន​អ្នកដំណើរ​ជាង​៦០​នាក់ ។ នៅ​ក្នុង​ឧបទ្ទវហេតុ​បុក​គ្នា​នោះ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ក្នុង​ទីក្រុង​អី​ុ​រីង​ហ្គា ឆ្ងាយ​ពី​ក្រុង​ពាណិជ្ជកម្ម ដា​អេស​សា​ទ្បា​ម ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ប្រហែល​៤៦០​គី​ទ្បូ​ម៉ែត្រ ។

ចំណែក​លោក រ៉ា​ម៉ា​ដ​ហា​នី មុង​ហ្គី អធិការ​ប៉ូលិស​ក្នុង​ទីក្រុង​អី​ុ​រីង​ហ្គា បាន​បង្ហើប​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ចំណុច​កើតហេតុ​ថា អ្នកដំណើរ​ដែល​រង​របួស​លើក​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​កន្លែង​កើតហេតុ និង​ក្នុង​ចំនួន​អ្នក​របួស​យ៉ាងតិច​២៣​នាក់​នោះ គឺ​មាន​ជា​ច្រើន​នាក់​របួសធ្ងន់ និង​អាច​មាន​អ្នក​ស្លាប់​បន្ត​ទៀត​បង្ក​ឱ្យ​ការ​ស្លាប់មាន​កំនើន​ខ្ពស់​ជាង​នេះ ។

ឧបទ្ទវហេតុ​នៅ​លើ​ដងផ្លូវ គឺជា​ហេតុការណ៍​កើត​ទ្បើ​ង​ជា​ញឹកញាប់​នៅ​តង់​សានី ជា​ដែនដី​ដែល​មានឈ្មោះ​ថា ជា​តំបន់​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២ ក្នុង​ភូមិភាគ​អាហ្វ្រិក​ខាងកើត ដែល​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​នេះ កើត​ទ្បើ​ង​ពី​ស្ថានភាព​ផ្លូវថ្នល់​ខូចខាត និង​ការ​បើកបរ​លឿន រួម​ទាំង​ភាព​ព្រងើយកន្តើយ​លើ​ការ​ប្រើ​ច្បាប់​ចរាចរណ៍​ផង​ដែរ ៕

ក្រោយ​ការ​វាយលុក​រយៈពេល​10​ថ្ងៃ កងទ័ព​អីុ​រ៉ា​ក់​ចូល​ដល់​ក្រុង​ទី​គ្រី​ត ហើយ


កងទ័ព​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១១ មីនា បាន​លុក​ចូល​ដល់​ក្នុង​ទីក្រុង​ទី​គ្រី​ត​ហើយ ដែល​ផ្តល់​ក្តី​សង្ឃឹម​ចំពោះ​ជ័យជម្នះ​យ៉ាង​ធំធេង​មួយ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ប៉ុនប៉ង​បង្កាត់ភ្លើង​សង្គ្រាម​ថ្មី​ៗ​នៅអីុ​​រ៉ា​ក់ និង​នៅ​ប្រទេស​ស៊ី​រី ជិតខាង ។

បើក​ធ្វើ​ចាប់តាំងពី​១០​ថ្ងៃ​មក​ហើយ ការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាលអីុ​រ៉ា​ក់ ដើម្បី​ដណ្តើម​យក​ទីក្រុង​ទី​គ្រី​ត​វិញ ក្រោយ​ទីក្រុង​នេះ​ធ្លាក់​ក្នុង​ការ​កាន់កាប់​របស់​ពួក​ជី​ហា​ដ​ពី​ខែមិថុនា មក អាច​វាយ​ទម្លុះ​ពួក​ជី​ហា​ដ ពី​ភាគ​ខាងជើង​ក្រុង ។ កង​ទាហាន ប៉ូលិស និង​បណ្តា​សមាជិក​កងជីវពល​ស៊ី​អីុត អាច​ដណ្តើម​ត្រួតត្រា​ផ្នែក​មួយ​ធំ នៃ​សង្កាត់​កា​ឌី ស៊ី​យ៉ា​ហ៍ ក្រុង​ទី​គ្រី​ត ។

នាយទាហានជាន់ខ្ពស់អីុ​រ៉ា​ក់​ម្នាក់ និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា យើង​ពុំ​ជួប​ប្រឈម​នឹង​ការ​ទប់ទល់​ដោយ​ចេញ​មុខ​របស់​ពួក​ជី​ហា​ដ​ឡើយ តែ​ត្រូវ​ឆ្លងកាត់​ការ​ដាក់​គ្រាប់​មីន និង​គ្រាប់បែក​បង្កៃ ព្រមទាំង​ពួក​អ្នក​លួច​បាញ់ប្រហារ ។

តាម AFP ថា ទីក្រុង​យុទ្ធសាស្ត្រ អាល់​អា​ឡា​ម ភាគ​ខាងជើង​ក្រុង​ទី​គ្រី​ត កាលពី​ថ្ងៃ​ទី​១១ មីនា ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋាភិបាល​ទាំងស្រុង​វិញ​ហើយ ។

យោង​តាម​ប្រភព​ជា​ច្រើន​ថា កងកម្លាំង​ដែល​ប្រមូលផ្តុំ​មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់ ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​រំដោះ​ទីក្រុង​ទី​គ្រី​ត​ប្រឈម​មុខ​នឹង​ពួក​ជី​ហា​ដ ជា​ច្រើន​រយ​នាក់ ។

ទន្ទឹម​គ្នា​នេះ​ដែរ នៅ​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ ខាងលិច​ក្រុង​បា​ដា​ដ ពួក​រដ្ឋ​អ៊ិ​ស្លា​ម បាន​ធ្វើការ​វាយប្រហារ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​មានការ​សម្របសម្រួល​គ្នា​នៅ​ក្រុង​រ៉ា​ម៉ា​ឌី ទីប្រជុំជន​ខេត្ត​អាល់​អាន​បា ។ រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ដល់​ទៅ​១២​គ្រឿង បាន​ផ្ទុះ​ដំណាលគ្នា​នៅ​ក្នុង​ទីក្រុង​នេះ សំដៅលើ​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ ។ មនុស្ស​យ៉ាងតិច​១៧​នាក់​ស្លាប់ ហើយ​៤០​នាក់​ទៀត​របួស ក្នុង​ការ​វាយប្រហារ​ទាំងនោះ ។

ចំណែក​នៅ​ក្នុង និង​ជុំវិញ រដ្ឋធានីអីុ​រ៉ា​ក់​វិញ មនុស្ស​យ៉ាងតិច​១៧​នាក់ ស្លាប់​ក្នុង​ការ​វាយប្រហារ​៥​លើក ក្នុង​នោះ​៩​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​នៅ​សង្កាត់ Hurriya ។

ចំណែក​នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន គឺ​នៅ​ស៊ី​រី ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បើក​ការ​វាយលុក​ចម្បង​មួយ កាលពី​ថ្ងៃ​ទី​១១ មីនា ប៉ុនប៉ង​ដណ្តើម​យក​ទីក្រុង​ពួក​ឃើ​ត Ras Al Ain ជាប់​ព្រំដែន​តួ​ក​គី ។ ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់​ទាំង​សងខាង ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​អា​មេ​រិ​ក លោក  Ashton Carter ថ្លែង​កាលពី​ថ្ងៃ​ទី​១១ មីនា ថា ការ​តស៊ូ​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម អាច​ប្រើ​ពេល​យូរ​លើស​ពី​៣​ឆ្នាំ ដូច​មាន​ចែង​ក្នុង​សំណើសុំ​អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ៕
មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

លោកតា​តួ​ក​គី​អាយុ​73​ឆ្នាំ​កាត់​លិង្គ​បោះ​ចូល​ទន្លេព្រោះ​ខឹង​ប្រពន្ធ​អាយុ​70​ឆ្នាំ​បែកចិត្ត​ទៅ​តាម​ប្រុស​ថ្មី


«​ដឹ​មី​រ័​រ​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោកតា​ទ័​រ​ហ្គុ​ត អយ​ម៉េ​ន អាយុ​៧៣​ឆ្នាំ ជនជាតិ​តួ​ក​គី បាន​កាត់​លិង្គ​របស់​ខ្លួន​បោះ​ចូល​ក្នុង​ទន្លេ ក្រោយ​ពី​ត្រូវ​លោកយាយ​ណេ​ស អយ​ម៉េ​ន ជា​ប្រពន្ធ​អាយុ​៧០​ឆ្នាំ រត់​ចោល​ទៅ​តាម​ប្រុស​ថ្មី ។
រឿង​នោះ​កើតឡើង​នៅ​មុន​ថ្ងៃ​គម្រប់​ខួបអាពាហ៍ពិពាហ៍​៥០​ឆ្នាំ​ដោយពេល​លោកតា​ទ័​រ ហ្គុ​ត អយ​ម៉េ​ន កំពុង​ត្រៀម​រៀបចំ​ពិធី​ស្រាប់តែ​លោកយាយ​ណេ​ស អយ​ម៉េ​ន ដែល​ធ្វើការ​នៅ​ក្រុង​អុ​ី​ស្តង់់​ប៊ុល ប្រទេស​តួ​ក​គី ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​៥៥០​គីឡូម៉ែត្រ ទូរស័ព្ទ​ប្រាប់​ថា គាត់​លង់​ស្នេហ៍​ជាមួយ​វេជ្ជបណ្ឌិត​អាយុ​៥៥​ឆ្នាំ​ម្នាក់​នៅ​ទីនោះ និង​សម្រេចចិត្ត​រួមរស់​ជាមួយ​គ្នា​ហើយ ។
ទោះបីជា​លោកតា​ទ័​រ​ហ្គុ​ត អង្វរ​លួងលោម​តាម​ទូរស័ព្ទ​ឱ្យ​ត្រឡប់​មក​ផ្ទះ​ក៏​ដោយ ក៏​លោកយាយ​ណេ​ស អយ​ទ័​រ មិន​ព្រម​ទេ​ដោយ​បញ្ជាក់​ថា គាត់​ស៊ូ​រួមរស់​ជាមួយ​គូស្នេហ៍​ថ្មី​។ ដោយសារ​តែ​ភាព​តប់ប្រមល់ និង​ខឹង​រឿង​នោះ លោកតា​ទ័​រ​ហ្គុ​ត អយ​ម៉េ​ន ធ្វើ​ដំណើរ​ទៅ​ទន្លេ​មួយ​នៅ​ក្បែរ​ភូមិ​គី​ស៊ី​លតា​ស ក្រុង​ខាល​ខាន រួច​កាត់​លិង្គ​របស់​ខ្លួន​បោះ​ចូល​ក្នុង​ទឹក ។
លោកតា​ទ័​រ​ហ្គុ​ត ត្រូវ​គេ​នាំ​ទៅ​មន្ទីរពេទ្យ និង​គ្រូពេទ្យ​បាន​ដេរ​ស្នាម​របួស ប៉ុន្តែ​មិន​អាច​ភ្ជាប់​អវយវៈ​ភេទ​បាន​ទេ ព្រោះ​ក្រុម​ជួយ​សង្គ្រោះ​មិន​អាច​រក​កំណាត់​លិង្គ​ដែល​បោះ​ចូល​ទន្លេ​ឃើញ ។
លោកតា​ទ័​រ​ហ្គុ​ត អយ​ម៉េ​ន បាន​បញ្ជាក់​ពី​ហេតុផល​កាត់​លិង្គ​ថា ដោយសារ​តែ​គាត់​មាន​អារម្មណ៍​ថា​វា​គ្មាន​ប្រយោជន៍ និង​ដឹង​ថា ខ្លួន​មិន​សក្តិ​សមជា​បុរស​ទៀត​ទេ ។
មិត្តភក្តិ​អាយុ​៧០​ឆ្នាំ បាន​និយាយ​ថា លោកតា​ទ័​រ​ហ្គុ​ត អយ​ម៉េ​ន និង​យាយ​ណេ​ស អយ​ម៉េ​ន មានកូន​៥​នាក់ ។ លោកតា​ទ័​រ​ហ្គុ​ត អយ​ម៉េ​ន ខិតខំ​គ្រប់យ៉ាង​ដើម្បី​ប្រពន្ធ តែ​ទីបំផុត​បែរជា​ក្បត់​គាត់​ទៅ​វិញ ។
របួស​របស់​លោកតា​ទ័​រ​ហ្គុ​ត អយ​ម៉េ​ន​ធូរស្បើយ​ហើយ ប៉ុន្តែ​នៅ​បន្ត​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​ទៀត ៕
មើលពត៌មានច្រើនទៀតនៅទីនេះ

សល់ពីរខែទៀត ចូលរោងការ ទៅបេះ ត្រកួន លង់ទឹកស្លាប់


ភ្នំពេញ ៖ ស្ដ្រីកម្មករសំណង់ម្នាក់ សង្ស័យ ខ្យល់គពេលកំពុងបេះត្រកួន នៅក្នុងបឹង ស្រាប់តែលង់ ទឹកស្លាប់ ត្រូវបានកម្មករសំណង់ ដូចគ្នា ប្រទះឃើញ កាលពីវេលាម៉ោង៨និង ៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នេះ ស្ថិតនៅខាងលិចផ្លូវ៦០ម៉ែត្រ ក្នុងភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម បាន ឱ្យដឹងថា ជនរងគ្រោះឈ្មោះហៀង ស្រីរត្ន័ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្ដព្រៃវែង បច្ចុប្បន្នបម្រើការងារជាកម្មករ សំណង់ ស្ថិតនៅ ចំណុចកើតហេតុខាងលើ។
តាមមន្ដ្រីនគរបាលប៉ុស្ដិ៍ ជនរងគ្រោះ សល់រយៈពេល២ខែទៀត និងចូលរោងការ ប៉ុន្ដែជាអកុសល ក៏បានស្លាប់ចោលគូដណ្ដឹង ដែលធ្វើការជាមួយគ្នា ។
លោកជឿន សល់ អាយុ២៣ឆ្នាំ មានស្រុក កំណើតនៅភូមិគ្រួសលិច ឃុំក្រាំងល្វា ស្រុក សាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ត្រូវបានគូ ដណ្ដឹងរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ច ថា មុនពេលកើតហេតុ ពោលនៅព្រឹកព្រលឹម ពួកគេទាំងពីរនាក់បានចេញមកធ្វើការដូច ធម្មតា ហើយពេលនោះជនរងគ្រោះបាន ប្រាប់ខ្លួនថា ទៅរកបេះត្រកួនទុកធ្វើម្ហូប។ លុះដល់វេលាម៉ោង៨និង៣០នាទី ស្ដ្រីម្នាក់ ជាកម្មករសំណង់ ដូចគ្នា បានទៅបេះត្រកួន ក៏ប្រទះឃើញ សពជនរងគ្រោះដេកផ្កាប់មុខ នៅក្នុងទឹកបឹង ទើបមានការ ភ្ញាក់ផ្អើលក៏រាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ សព ហើយអះអាងថា ពិតជាលង់ទឹកស្លាប់ ប្រាកដមែន ។
ក្រោយពិនិត្យរួចសពជនរងគ្រោះ ត្រូវ បានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណី ។

មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

ណាសា បង្ហោះយាន អវកាសចំនួន ៤ ដើម្បីសិក្សា ពីទំនាក់ទំនង នៃដែនម៉ាញេទិច


វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារ អវកាសអាមេរិក NASA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ បាន បង្ហោះយានអវកាសចំនួន ៤ ត្រួតគ្នាដើម្បីសិក្សាថាតើ ដែនម៉ាញេទិច របស់ផែនដី និង ព្រះអាទិត្យមាន ទំនាក់ទំនង ឬ ផ្សាភ្ជាប់គ្នាដោយរបៀបណា ព្រោះតែកន្លងមក ដោយសារតែ ព្យុះព្រះអាទិត្យ ក៏អាចធ្វើឲ្យ ទំនាក់ទំនង និង ប្រព័ន្ធផ្សព្វផ្សាយលើផែនដី ត្រូវកាត់ផ្តាច់ដែរ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា បេសកកម្មខាងលើនេះមានឈ្មោះ ថាការសិក្សា ពីទំហំនៃដែនម៉ាញេទិច ដែលមានទំនាក់ទំនងគ្នា (MMS) ហើយយានអវកាស ទាំងនោះ ត្រូវបានដាក់ តម្រៀបគ្នា ពីក្រោមឡើងទៅលើ បន្ទាប់មកក៏ធ្វើការបាញ់បង្ហោះចេញ ពីផែនដី កាលពីវេលាម៉ោង ១០ និង ៤៤នាទីយប់ថ្ងៃព្រហស្បតិ៍ ពីមូលដ្ឋានទ័ពអាកាស រដ្ឋផ្លូរីដា ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Atlas V។
គួរបញ្ជាក់ថា គម្រោងខាងលើនេះ បានចំណាយថវិកា ១,១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើ ការសិក្សាពីបាតុភូទនៃទំនាក់ទំនងរវាងដែនម៉ាញេទិច រវាងភព និង ផ្កាយ។ ដែន ម៉ាញេទិច ជាបាតុភូទ មួយដែលពិបាកនឹងយល់ថា វាកើតឡើងមកពីណាណាស់ ហើយកន្លងមក អ្នកវិទ្យាសាស្ត្រគ្រាន់តែដឹងថា ដែនម៉ាញេទិច ជាកម្លាំងទំនាញ និង រុញច្រាន ដែលធ្វើឲ្យផែនដី រក្សាគន្លងវិលជុំវិញព្រះអាទិត្យ និង ការពារខ្លួនពីវត្ថុអវកាសជាដើម៕

មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

ឃើញនារីដែល ខ្លួនស្រឡាញ់ ជិះម៉ូតូជាមួយអ្នកផ្សេង នាំបក្ខពួកទៅវាយ


ភ្នំពេញ៖ យុវជនម្នាក់ បានលើកបក្ខពួក ជាង១០នាក់ ជិះម៉ូតូដេញមកព្រួត វាយ ជនរងគ្រោះ ដែលកំពុងតែ ឌុបនារីម្នាក់ បណ្តាលឲ្យរបួស កាលពីវេលាម៉ោងង១និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខផ្សារ ទំនើបឡាក់គី តាមបណ្តោយ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយជនបង្កទាំងនោះ ខឹងនារីជាសង្សារទៅជិះ ម៉ូតូជាមួយអ្នកផ្សេង ។
មិត្តភ័ក្តជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្តមានគ្នា៤នាក់ (ស្រី២ ប្រុស២) បានជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BB-0663 មកពីដើរលេង នៅកោះពេជ្យ ក្នុងបំណងត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ក្រុមបង្កមានគ្នា ជាង១០នាក់ ជិះម៉ូតូ៤ទៅ៥គ្រឿង ប្រដាប់ដោយខ្សែក្រវាត់ និងដំថ្ម បានជិះម៉ូតូស្ទាក់វាយពួក គេបណ្តាលឲ្យរងរបួស ហើយភ្លាមៗ ពួកគេបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ប្រភពព័ត៌មាន ដដែលបានបន្តថា ក្រុមបង្កពួកគេស្គាល់ពួកនោះ ព្រោះនៅក្នុង ចំណោមប័ក្ខពួកគេម្នាក់ធ្លាប់សារ ភាព ស្នេហ៍ទៅលើនារីរងគ្រោះ តែនាងបាន បដិសេធ ដោយសារតែ នាងមានសង្សាររួចទៅហើយ ខណៈដែលឃើញ នាងជិះម៉ូតូជាមួយ សង្សារបែបនេះពួកគេក៏បាននាំបក្សពួកមកវាយតែម្តងទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ តែជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងទេ ដោយរង់ ចាំព្រឹកបានមកដាក់ពាក្យបណ្តឹងម្តងទៀត ដើម្បីកំណត់មុខសញ្ញា ប្រគល់អោយសមត្ថកិច្ច តាមចាប់ក្រុមជនបង្កមកផ្តន្ទាទោសទៅតាមនិតិវិធី៕

មើលពត៌មានច្រើនទៀតនៅទីនេះ http://discoverywides.blogspot.com/

សម្តេច​​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត​​ផ្តល់​ប្រាក់​​៣០០០​ដុល្លារ​​ដល់​ស្ត្រី​រង​គ្រោះ​​ដោយ​ទឹក​​អាស៊ីត



រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​ថា មាន​យុវតី​សន្តិសុខ​រោងចក្រ​ម្នាក់​បាន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី ​ហ៊ុន សែន ​បាន​ផ្តល់​ទឹកប្រាក់​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក ​ដល់​យុវតី​រង​គ្រោះ តាម​រយៈ​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។
លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​១១ មីនា ​២០១៥​  បាន​នាំ​ទឹកប្រាក់​ជូន​ដល់​នារី​រង​គ្រោះដោយសារ​ទឹក​អាស៊ីត និង​បាន​នាំ​ទៅ​ជាមួយ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក និង​សម្តែង​ការ​អាណិតអាសូរ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដែល​សម្តេច​តែងតែ​គិតគូ​ជាប់​ជា​និច្ច​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ ​។
ក្នុង​ពេល​ជាមួយ​គ្នា​នេះ សម្តេច​បាន​ផ្តាំផ្ញើ​ឲ្យ​លោក​អគ្គនាយក​មន្ទីរពេទ្យ​ជួយ​យកចិត្តទុកដាក់​ថែ​​ទាំព្យាបាល​ស្ត្រី​រង​គ្រោះ​ឲ្យ​បាន​ល្អ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ ​ឈាង រ៉ា​ បាន​ឲ្យ​ដឹង​ថា លោក​តែងតែ​យកចិត្តទុកដាក់​ថែ​​ទាំ​ព្យាបាល​គ្រប់​អ្នកជំងឺ ក្នុង​នាម​ជា​គ្រូពេទ្យ​ដែល​មាន​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​ម្នាក់ ហើយ​ក៏​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ផង​ដែរ​។
ម្តាយមីង​នារី​រង​គ្រោះ​បាន​សម្តែង​ការ​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ​ដល់ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ប្រធាន​កាក​បាត​ក្រហម​កម្ពុជា ដែល​បាន​ផ្តល់​អំណោយ​នូវ​ទឹកប្រាក់​ដ៏​ស​ន្ឋឹ​កស​ន្ឋា​ប់​នេះ ដើម្បី​ជួយ​ជន​រង​គ្រោះ និង​បាន​សម្តែង​អំណរ​គុណ និង​កោត​សរសើរ​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា​ដែល​តែងតែបាន​យកចិត្តទុកដាក់ ក្នុង​ការ​ជួយ​សង្គ្រោះ​ក្មួយ​របស់​អ្នកស្រី ដោយ​ក្តី​អាណិត​
អាសូរ​។
ស្ត្រី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​មានឈ្មោះ​មាស វ​ណ្ណី​ អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​ស៊ិ​ន តា​យ ​មាន​ឪពុក​ឈ្មោះ​ស៊ិ​ន ស៊ី​នឿ​ន​អាយុ​៥០​ឆ្នាំ ជា​កម្មករ​ដាំ​ដំ​ទ្បូ​ង​ឲ្យ​ក្រុមហ៊ុន​ចិន និង​​ម្តាយ​ឈ្មោះ​មាស វ​ណ្ណា​អាយុ​៥៧​ឆ្នាំ មាន​ជំងឺ​សរ​សៃ​ប្រសាទ​ ។ ស្ត្រី​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ភូមិ​អា​រ៉​ង់​ព្រួច ស្រុក​ក្រគរ ខេត្តពោធិសាត់ មាន​បងប្អូន​៦​នាក់​ស្រី​២​នាក់ ប្រុស​៤​នាក់ ហើយ​ស្ត្រី​រង​គ្រោះជា​កូន​ទី​៥ នៅ​ក្នុង​ក្រុម​គ្រួសារ​ ។
គួរ​បញ្ជាក់​ថា នារី​ជា​សន្ដិសុខ​នៅ​រោងចក្រ ស៊ិ​នតា​យ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឈ្មោះ​មាស វណ្ណ​នី អាយុ​២០ ឆ្នាំ ត្រូវ​បាន​ជនល្មើស​ស្រឿ​ន នា​ន់ អាយុ​៣៨ ឆ្នាំ កាន់​ទឹក​អាស៊ីត​មួយ​ដប​ទឹក​សុទ្ធ ជះ​ទៅលើ​ស្រោច​ពេញ​ខ្លួន ខណៈ​ដែល​នារី​រង​គ្រោះ កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ​កាលពី​វេលា​ម៉ោង០៦ ​និង​១០​នាទីព្រឹក​​ថ្ងៃ​ទី​០៦ មីនា ​២០១៥ កន្លងមក ស្ថិត​នៅ​មុខ​ផ្សា​រកា​ណា​
ស៊ី​ធី ៕

មើលពត៌មានច្រើនទៀតនៅទីនេះ

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.