• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Friday, March 13, 2015

សល់ពីរខែទៀត ចូលរោងការ ទៅបេះ ត្រកួន លង់ទឹកស្លាប់


ភ្នំពេញ ៖ ស្ដ្រីកម្មករសំណង់ម្នាក់ សង្ស័យ ខ្យល់គពេលកំពុងបេះត្រកួន នៅក្នុងបឹង ស្រាប់តែលង់ ទឹកស្លាប់ ត្រូវបានកម្មករសំណង់ ដូចគ្នា ប្រទះឃើញ កាលពីវេលាម៉ោង៨និង ៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នេះ ស្ថិតនៅខាងលិចផ្លូវ៦០ម៉ែត្រ ក្នុងភូមិ ទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម បាន ឱ្យដឹងថា ជនរងគ្រោះឈ្មោះហៀង ស្រីរត្ន័ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្ដព្រៃវែង បច្ចុប្បន្នបម្រើការងារជាកម្មករ សំណង់ ស្ថិតនៅ ចំណុចកើតហេតុខាងលើ។
តាមមន្ដ្រីនគរបាលប៉ុស្ដិ៍ ជនរងគ្រោះ សល់រយៈពេល២ខែទៀត និងចូលរោងការ ប៉ុន្ដែជាអកុសល ក៏បានស្លាប់ចោលគូដណ្ដឹង ដែលធ្វើការជាមួយគ្នា ។
លោកជឿន សល់ អាយុ២៣ឆ្នាំ មានស្រុក កំណើតនៅភូមិគ្រួសលិច ឃុំក្រាំងល្វា ស្រុក សាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ត្រូវបានគូ ដណ្ដឹងរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ច ថា មុនពេលកើតហេតុ ពោលនៅព្រឹកព្រលឹម ពួកគេទាំងពីរនាក់បានចេញមកធ្វើការដូច ធម្មតា ហើយពេលនោះជនរងគ្រោះបាន ប្រាប់ខ្លួនថា ទៅរកបេះត្រកួនទុកធ្វើម្ហូប។ លុះដល់វេលាម៉ោង៨និង៣០នាទី ស្ដ្រីម្នាក់ ជាកម្មករសំណង់ ដូចគ្នា បានទៅបេះត្រកួន ក៏ប្រទះឃើញ សពជនរងគ្រោះដេកផ្កាប់មុខ នៅក្នុងទឹកបឹង ទើបមានការ ភ្ញាក់ផ្អើលក៏រាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ សព ហើយអះអាងថា ពិតជាលង់ទឹកស្លាប់ ប្រាកដមែន ។
ក្រោយពិនិត្យរួចសពជនរងគ្រោះ ត្រូវ បានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាម ប្រពៃណី ។

មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.