• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Friday, March 13, 2015

ឃើញនារីដែល ខ្លួនស្រឡាញ់ ជិះម៉ូតូជាមួយអ្នកផ្សេង នាំបក្ខពួកទៅវាយ


ភ្នំពេញ៖ យុវជនម្នាក់ បានលើកបក្ខពួក ជាង១០នាក់ ជិះម៉ូតូដេញមកព្រួត វាយ ជនរងគ្រោះ ដែលកំពុងតែ ឌុបនារីម្នាក់ បណ្តាលឲ្យរបួស កាលពីវេលាម៉ោងង១និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខផ្សារ ទំនើបឡាក់គី តាមបណ្តោយ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយជនបង្កទាំងនោះ ខឹងនារីជាសង្សារទៅជិះ ម៉ូតូជាមួយអ្នកផ្សេង ។
មិត្តភ័ក្តជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្តមានគ្នា៤នាក់ (ស្រី២ ប្រុស២) បានជិះម៉ូតូ មួយគ្រឿង ម៉ាកស្មាស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BB-0663 មកពីដើរលេង នៅកោះពេជ្យ ក្នុងបំណងត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ក្រុមបង្កមានគ្នា ជាង១០នាក់ ជិះម៉ូតូ៤ទៅ៥គ្រឿង ប្រដាប់ដោយខ្សែក្រវាត់ និងដំថ្ម បានជិះម៉ូតូស្ទាក់វាយពួក គេបណ្តាលឲ្យរងរបួស ហើយភ្លាមៗ ពួកគេបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ប្រភពព័ត៌មាន ដដែលបានបន្តថា ក្រុមបង្កពួកគេស្គាល់ពួកនោះ ព្រោះនៅក្នុង ចំណោមប័ក្ខពួកគេម្នាក់ធ្លាប់សារ ភាព ស្នេហ៍ទៅលើនារីរងគ្រោះ តែនាងបាន បដិសេធ ដោយសារតែ នាងមានសង្សាររួចទៅហើយ ខណៈដែលឃើញ នាងជិះម៉ូតូជាមួយ សង្សារបែបនេះពួកគេក៏បាននាំបក្សពួកមកវាយតែម្តងទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ តែជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងទេ ដោយរង់ ចាំព្រឹកបានមកដាក់ពាក្យបណ្តឹងម្តងទៀត ដើម្បីកំណត់មុខសញ្ញា ប្រគល់អោយសមត្ថកិច្ច តាមចាប់ក្រុមជនបង្កមកផ្តន្ទាទោសទៅតាមនិតិវិធី៕

មើលពត៌មានច្រើនទៀតនៅទីនេះ http://discoverywides.blogspot.com/

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.