កងទ័ពអីុរ៉ាក់កាលពីថ្ងៃទី១១ មីនា បានលុកចូលដល់ក្នុងទីក្រុងទីគ្រីតហើយ ដែលផ្តល់ក្តីសង្ឃឹមចំពោះជ័យជម្នះយ៉ាងធំធេងមួយ ប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ដែលប៉ុនប៉ងបង្កាត់ភ្លើងសង្គ្រាមថ្មីៗនៅអីុរ៉ាក់ និងនៅប្រទេសស៊ីរី ជិតខាង ។
បើកធ្វើចាប់តាំងពី១០ថ្ងៃមកហើយ ការវាយលុករបស់កងទ័ពរដ្ឋាភិបាលអីុរ៉ាក់ ដើម្បីដណ្តើមយកទីក្រុងទីគ្រីតវិញ ក្រោយទីក្រុងនេះធ្លាក់ក្នុងការកាន់កាប់របស់ពួកជីហាដពីខែមិថុនា មក អាចវាយទម្លុះពួកជីហាដ ពីភាគខាងជើងក្រុង ។ កងទាហាន ប៉ូលិស និងបណ្តាសមាជិកកងជីវពលស៊ីអីុត អាចដណ្តើមត្រួតត្រាផ្នែកមួយធំ នៃសង្កាត់កាឌី ស៊ីយ៉ាហ៍ ក្រុងទីគ្រីត ។
នាយទាហានជាន់ខ្ពស់អីុរ៉ាក់ម្នាក់ និយាយដោយមិនបញ្ចេញឈ្មោះថា យើងពុំជួបប្រឈមនឹងការទប់ទល់ដោយចេញមុខរបស់ពួកជីហាដឡើយ តែត្រូវឆ្លងកាត់ការដាក់គ្រាប់មីន និងគ្រាប់បែកបង្កៃ ព្រមទាំងពួកអ្នកលួចបាញ់ប្រហារ ។
តាម AFP ថា ទីក្រុងយុទ្ធសាស្ត្រ អាល់អាឡាម ភាគខាងជើងក្រុងទីគ្រីត កាលពីថ្ងៃទី១១ មីនា ស្ថិតក្រោមការកាន់កាប់របស់រដ្ឋាភិបាលទាំងស្រុងវិញហើយ ។
យោងតាមប្រភពជាច្រើនថា កងកម្លាំងដែលប្រមូលផ្តុំមនុស្សជាច្រើនសិបពាន់នាក់ ចូលរួមក្នុងការប្រយុទ្ធរំដោះទីក្រុងទីគ្រីតប្រឈមមុខនឹងពួកជីហាដ ជាច្រើនរយនាក់ ។
ទន្ទឹមគ្នានេះដែរ នៅចម្ងាយប្រមាណជា១០០គីឡូម៉ែត្រ ខាងលិចក្រុងបាដាដ ពួករដ្ឋអ៊ិស្លាម បានធ្វើការវាយប្រហារគួរឱ្យភ្ញាក់ផ្អើលមួយ ដែលមានការសម្របសម្រួលគ្នានៅក្រុងរ៉ាម៉ាឌី ទីប្រជុំជនខេត្តអាល់អានបា ។ រថយន្តផ្ទុកគ្រឿងផ្ទុះដល់ទៅ១២គ្រឿង បានផ្ទុះដំណាលគ្នានៅក្នុងទីក្រុងនេះ សំដៅលើកងកម្លាំងសន្តិសុខអីុរ៉ាក់ ។ មនុស្សយ៉ាងតិច១៧នាក់ស្លាប់ ហើយ៤០នាក់ទៀតរបួស ក្នុងការវាយប្រហារទាំងនោះ ។
ចំណែកនៅក្នុង និងជុំវិញ រដ្ឋធានីអីុរ៉ាក់វិញ មនុស្សយ៉ាងតិច១៧នាក់ ស្លាប់ក្នុងការវាយប្រហារ៥លើក ក្នុងនោះ៩នាក់ស្លាប់ក្នុងការវាយប្រហារប្រើរថយន្តផ្ទុកគ្រឿងផ្ទុះនៅសង្កាត់ Hurriya ។
ចំណែកនៅម្ខាងទៀតនៃព្រំដែន គឺនៅស៊ីរី ពួករដ្ឋអ៊ិស្លាមបានបើកការវាយលុកចម្បងមួយ កាលពីថ្ងៃទី១១ មីនា ប៉ុនប៉ងដណ្តើមយកទីក្រុងពួកឃើត Ras Al Ain ជាប់ព្រំដែនតួកគី ។ ការប្រយុទ្ធគ្នានៅទីនោះបណ្តាលឱ្យមនុស្សស្លាប់ជាច្រើនសិបនាក់ទាំងសងខាង ។
រដ្ឋមន្ត្រីការពារប្រទេសថ្មីអាមេរិក លោក Ashton Carter ថ្លែងកាលពីថ្ងៃទី១១ មីនា ថា ការតស៊ូប្រឆាំងពួករដ្ឋអ៊ិស្លាម អាចប្រើពេលយូរលើសពី៣ឆ្នាំ ដូចមានចែងក្នុងសំណើសុំអនុញ្ញាតឱ្យប្រើកម្លាំងរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ៕

0 comments:
Post a Comment