ទីភ្នាក់ងាររ៉យទ័របានផ្សាយថា យ៉ាងហោចមានអ្នកស្លាប់ចំនួន៤១នាក់ និងជាច្រើននាក់ទៀតរងរបួស ក្រោយពេលកើតមានឧបទ្ទវហេតុរថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញនៅលើដងផ្លូវមួយខ្សែ ដែលមានចរាចរណ៍កំពុងមមាញឹកនៅភាគខាងលិចឆៀងខាងត្បូងប្រទេសតង់សានី កាលពីថ្ងៃទី១១ មីនា កន្លងមកនេះ ខណៈពេលការបង្ហើបឱ្យដឹងរបស់ប៉ូលិសនៅតំបន់កើតហេតុបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចកើនខ្ពស់ជាងនេះ ។
ប៉ូលិសដែលចុះអន្តរាគមន៍នៅកន្លែងកើតហេតុបានបង្ហើបឱ្យដឹងថា មានអ្នកស្លាប់ជាច្រើន ខណៈពេលទូកុងតឺន័ររបស់រថយន្តដឹកទំនិញខ្ទាតទៅបោកផ្ទប់រថយន្តក្រុងដែលមានអ្នកដំណើរជាង៦០នាក់ ។ នៅក្នុងឧបទ្ទវហេតុបុកគ្នានោះស្ថិតនៅលើកំណាត់ផ្លូវក្នុងទីក្រុងអីុរីងហ្គា ឆ្ងាយពីក្រុងពាណិជ្ជកម្ម ដាអេសសាទ្បាម ភាគខាងលិចឆៀងខាងត្បូងប្រហែល៤៦០គីទ្បូម៉ែត្រ ។
ចំណែកលោក រ៉ាម៉ាដហានី មុងហ្គី អធិការប៉ូលិសក្នុងទីក្រុងអីុរីងហ្គា បានបង្ហើបឱ្យដឹងតាមទូរស័ព្ទពីចំណុចកើតហេតុថា អ្នកដំណើរដែលរងរបួសលើកនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ និងក្នុងចំនួនអ្នករបួសយ៉ាងតិច២៣នាក់នោះ គឺមានជាច្រើននាក់របួសធ្ងន់ និងអាចមានអ្នកស្លាប់បន្តទៀតបង្កឱ្យការស្លាប់មានកំនើនខ្ពស់ជាងនេះ ។
ឧបទ្ទវហេតុនៅលើដងផ្លូវ គឺជាហេតុការណ៍កើតទ្បើងជាញឹកញាប់នៅតង់សានី ជាដែនដីដែលមានឈ្មោះថា ជាតំបន់សេដ្ឋកិច្ចធំលំដាប់ទី២ ក្នុងភូមិភាគអាហ្វ្រិកខាងកើត ដែលមូលហេតុនៃការគ្រោះថ្នាក់នេះ កើតទ្បើងពីស្ថានភាពផ្លូវថ្នល់ខូចខាត និងការបើកបរលឿន រួមទាំងភាពព្រងើយកន្តើយលើការប្រើច្បាប់ចរាចរណ៍ផងដែរ ៕

0 comments:
Post a Comment