

ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០១៥ ម៉ោង ០៩:៥០
សារព័ត៌មានបរទេស កាលពីពេល ថ្មីៗកន្លងមកផ្សាយថា អូស្ត្រាលីបានរកឃើញឆ្លាម Goblin ឬឆ្លាមបិសាច ជាសត្វបុរាណមានរូបរាងចម្លែករស់នៅក្នុងសមុទ្រជ្រៅ ។ ឆ្លាមនោះត្រូវគេប្រទះឃើញនៅខាងក្រៅឆ្នេរអូស្ត្រាលី ខណៈងាប់ទៅហើយ ។
គេយកខ្មោចត្រីចម្លែកនោះទៅរក្សាទុកនៅសារមន្ទីរសត្វទឹក ដោយអ្នកវិទ្យាសាស្ត្រនៅមិនទាន់ផ្តល់ទិន្នន័យណាមួយនៅឡើយ ។
លោកម៉ាក មេកគ្រូធ័រ ជំនាញខាងរក្សាពូជត្រីចម្លែកនៅក្នុងសារមន្ទីរឱ្យដឹងថា ត្រីឆ្លាមដែលប្រទះឃើញនោះមានរូបរាងគួរឱ្យគយគន់ ។
ធ្មេញរបស់វាមុតស្រួចមានច្រើន និងជាត្រីកម្រប្រទះឃើញ ។ នោះជាខ្មោចឆ្លាម Globlin ទី៤ ហើយដែលបានបញ្ជូនទៅសារមន្ទីរនៅក្រុងស៊ីដនី ខណៈពេល២ក្បាលដំបូងបានយកទៅរក្សាទុកនៅសារមន្ទីរ កាលពីឆ្នាំ១៩៨០ និងឆ្លាមមួយក្បាលទៀតចាប់បានដោយអ្នកនេសាទកាលពីខែមករា២០១៥ នៅខាងក្រៅឆ្នេរក្បែរក្រុងអេដេន ភាគខាងលិចឆៀងខាងត្បូងប្រទេសអូស្ត្រាលី ក្នុងជម្រៅ២០០ម៉ែត្រ ។
ឆ្លាមបិសាចនោះ អាចប្រទះឃើញនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អាត្លង់ទិក និងឥណ្ឌា ដោយឈ្មោះវិទ្យាសាស្ត្រហៅថា «មីតស៊ូគូរីណា អូស្តូនី» ជាពូជសត្វបុរាណដែលមានអាយុកាល១២៥លានឆ្នាំមុន ដោយមានក្រអូមធ្មេញធំអាចត្របាក់ចំណី ធំៗបាន ។ ឆ្លាមនេះមានដងខ្លួនពណ៌ស៊ីជម្ពូ ហែលទឹកយឺតដោយប្រើបរិវេណក្បាលដែលលយសម្រាប់ត្រួតពិនិត្យចាប់ត្រី ក្តាម និងមឹកមានទំហំតូចធ្វើជាចំណី ៕





0 comments:
Post a Comment