ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៥:៤៤
យោងតាមតុល្យការបណ្តោះអាសន្នរបស់ក្រុមអ្នកជួយសង្គ្រោះថា ដំបូលអគាររោងចក្រសុីម៉ង់ត៍ មួយដែលកំពុងសាងសង់បានបាក់កាលពីថ្ងៃទី១២ មីនា នៅបង់ក្លាដែស បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៧នាក់ និងរបួស៥៣នាក់ ហើយកម្មករច្រើនសិបនាក់ទៀតជាប់ក្នុងគំនរបាក់បែក ។
មនុស្សជាង៩០នាក់ ធ្វើការក្នុងការដ្ឋានរោងចក្រនេះ នៅម៉ុនក្លា ជាក្រុងកំពង់ផែសមុទ្រធំទី២ របស់ប្រទេស ស្ថិតនៅភាគខាងត្បូងបង់ក្លាដែស ដែលដែកនិងបេតុងចាក់ហើយ តែពុំទាន់រឹង បានបាក់ធ្លាក់ ។ កម្មករប្រមាណជា១០នាក់ ត្រូវបានកងយោធានិងក្រុមអ្នកជួយសង្គ្រោះកាយយកចេញពីគំនរបាក់បែក ។
កម្មករម្នាក់រងរបួស រៀបរាប់ប្រាប់កាសែតក្នុងស្រុកមួយថា ពេលក្រុមកម្មករកំពុងតែកាយបេតុងលាយចាក់ក្រាលដំបូល ស្រាប់តែដំបូលនោះបាក់ ។ រោងចក្រសុីម៉ងត៍នេះ ជារបស់ក្រុមហ៊ុន Sena Ralyan Sangstha ជាក្រុមហ៊ុនមួយគ្រប់គ្រងដោយកងទ័ព ហើយកសាងដោយសហគ្រាសចិន China National Building Material ។
ការបាក់អគារតែងកើតមានញឹកញាប់នៅបង់ក្លាដែស បណ្តាលមកពីសាងសង់ខុសបច្ចេកទេស ប្រើសម្ភារអន់ៗ ហើយមិនគោរពបណ្តាបទដ្ឋាននៃសំណង់ ។ ការបាក់អគាររោងចក្រកាត់ដេរកម្ពស់ ៩ជាន់មួយ គឺរោងចក្រ Rana Plaza កាលពីខែមេសា ឆ្នាំ២០១៣ នៅជាយរដ្ឋធានីដាក់កា បណ្តាលឱ្យមនុស្សស្លាប់១.១៣៨នាក់ ៕

មើលពត៌មានច្រើនទៀតនៅទីនេះ

0 comments:
Post a Comment