• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Friday, March 13, 2015

មន្ត្រីយោធាព្រំដែន ដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់


ភ្នំពេញ ៖ បុរសវ័យកណ្តាលម្នាក់ ជាន្ត្រីយោធា វរៈការពារព្រំដែន ត្រូវបានដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ មួយមន្លែង ដែលមានយីហោថា ផ្ទះសំណាក់តារាមាស គេសង្ស័យបណ្តាល មកពីជំងឺគាំងបេះដូង បង្កឲ្យភ្ញាក់ផ្អើលបន្ទាប់ ពីអ្នកមើលការខុសត្រូវផ្ទះសំណាក់ ទៅហៅមិនមានការ ឆ្លើយតបនោះ កាលពីវេលា ម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមនគរបាល នៅកន្លែងកើតបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ពិន ឆេង ភេទប្រុស អាយុ៤៩ឆ្នាំ មានមុខរបរជាមន្ត្រីយោធាវីរៈការពារព្រំដែន រស់ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំកន្សាន ខេត្តព្រះវិហារ មានស្រុកកំណើត នៅភូមិត្រពាំង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ឡើងតែម២០១០ ពាក់ស្លាកលេខ ព្រះវិហារ 1A-6875 ។
បើយោងតាមម្ចាស់ផ្ទះសំណាក់ឈ្មោះ សណ្តាប់ រៀប រាប់ប្រាប់នគរបាលបាននិយាយថា កាលពីព្រលប់ ថ្ងៃទី១២ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង៨និង១០នាទី បុរសរងគ្រោះខាងលើ បានមកជួល បន្ទប់ផ្ទះ សំណាក់ របស់គាត់ដេកមួយយប់ ក្នុងតម្លៃ៥ដុល្លារ រហូងដល់ម៉ោង៩ព្រឹកថ្ងៃទី១៣ ខែមីនា មិនឃើញ បុរសរងគ្រោះ ចុះក៏ បានប្រើក្មេងនៅប្រចាំការ ផ្ទះសំណាក់ ឲ្យទៅហៅក្រែង លោកគាត់ត្រូវ ការសម្រាក បន្តឬមួយយ៉ាងណា ប៉ន្តពេលដែលក្មេងៗ ទៅហៅនោះមិនឮឆ្លើយតប ទើបមានការសង្ស័យក្រែង លោគាត់មិន ស្រួលខ្លួន ក៏សម្រេច្រានទ្វារ ចូលមើល ប៉ុន្តែខណៈច្រានទ្វារចូលនោះ ស្រាប់តែជន បានស្លាប់បាត់ទៅហើយ រួចក៏រាយការប្រាប់ នគរបាលមូលដ្ឋានឲ្យ ចុះមកពិនិតមយសាកសព ។
នគរបាលបានឲ្យដឹងដែរថា បើតាមការពិនិត្យនោះ និងសន្និដ្ឋានក្រៅផ្លូវការ ជនរងគ្រោះអាចស្លាប់ ដោយសារ គាំងបេះដូង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទាល់តែជំនាញគ្រូពេទ្យទើបអាចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារមូល ហេតុអ្វីពិតប្រាកដបាន ហើយបន្ទាប់ពីពិនិត្យចប់សាកសព និងត្រូវដឹក យកទៅ រក្សាទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរងចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕
មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.