សានចូស៖ ភ្នំភ្លើងដ៏មានឥទ្ធិពលមួយ នៃប្រទេសក្រូអាត បានផ្ទុះកាលពី ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ដោយបានជះកម្អែល ផេះឡើងលើអាកាស និង កម្អែលភ្លើង ហៀរដាលពាសពេញ តំបន់ខាងលើនេះផងដែរ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០១៥ នេះថា ភ្នំភ្លើង ធឺរាលបាស្ថិត នៅចម្ងាយ ៦៥ គីឡូម៉ែត្រនៃភាគអាគ្នេយ៍ របស់រដ្ឋធានី សានចូស នៃប្រទេស អាមេរិកឡាទីន មួយនេះ ដោយប្រជាពលរដ្ឋ ជាច្រើនពាន់នាក់ ត្រូវបានអាជ្ញាធរជម្លៀសចេញ ទៅរកទីកន្លែង មានសុវត្ថិភាព ដែលអាចនឹង ត្រូវចំណាយពេល រាប់ខែឯណោះ ទើបតំបន់ រងគ្រោះអាចវិល ទៅរកសភាពធម្មតាវិញ។
គួរបញ្ជាក់ថា ភ្នំភ្លើង ធឺរាលបា មានអាយុកាល រាប់សិបលានឆ្នាំ មកហើយ ដោយវាទើបតែ ផ្ទុះជាលើកចុងក្រោយ កាលពីឆ្នាំ ២០១១។ សម្រាប់ការផ្ទុះ នៅឆ្នាំ ២០១៥ របស់ភ្នំភ្លើង ដែលមាន កម្ពស់ជាង ៣.៣០០ ម៉ែត្រនេះ ត្រូវបានចាត់ទុកថា មានកម្លាំងខ្លាំង ជាងរាល់ដង៕
មើលពត៌មានច្រើនទៀតនៅទីនេះhttp://discoverywides.blogspot.com/






0 comments:
Post a Comment