• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Friday, March 13, 2015

សម្តេច​​កិត្តិ​ព្រឹ​ទ្ធ​​បណ្ឌិត​​ផ្តល់​ប្រាក់​​៣០០០​ដុល្លារ​​ដល់​ស្ត្រី​រង​គ្រោះ​​ដោយ​ទឹក​​អាស៊ីត



រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌​មាន​ថា មាន​យុវតី​សន្តិសុខ​រោងចក្រ​ម្នាក់​បាន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី ​ហ៊ុន សែន ​បាន​ផ្តល់​ទឹកប្រាក់​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក ​ដល់​យុវតី​រង​គ្រោះ តាម​រយៈ​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។
លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​១១ មីនា ​២០១៥​  បាន​នាំ​ទឹកប្រាក់​ជូន​ដល់​នារី​រង​គ្រោះដោយសារ​ទឹក​អាស៊ីត និង​បាន​នាំ​ទៅ​ជាមួយ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខ​ទុក និង​សម្តែង​ការ​អាណិតអាសូរ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដែល​សម្តេច​តែងតែ​គិតគូ​ជាប់​ជា​និច្ច​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ ​។
ក្នុង​ពេល​ជាមួយ​គ្នា​នេះ សម្តេច​បាន​ផ្តាំផ្ញើ​ឲ្យ​លោក​អគ្គនាយក​មន្ទីរពេទ្យ​ជួយ​យកចិត្តទុកដាក់​ថែ​​ទាំព្យាបាល​ស្ត្រី​រង​គ្រោះ​ឲ្យ​បាន​ល្អ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ ​ឈាង រ៉ា​ បាន​ឲ្យ​ដឹង​ថា លោក​តែងតែ​យកចិត្តទុកដាក់​ថែ​​ទាំ​ព្យាបាល​គ្រប់​អ្នកជំងឺ ក្នុង​នាម​ជា​គ្រូពេទ្យ​ដែល​មាន​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​ម្នាក់ ហើយ​ក៏​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ផង​ដែរ​។
ម្តាយមីង​នារី​រង​គ្រោះ​បាន​សម្តែង​ការ​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ​ដល់ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន​ប្រធាន​កាក​បាត​ក្រហម​កម្ពុជា ដែល​បាន​ផ្តល់​អំណោយ​នូវ​ទឹកប្រាក់​ដ៏​ស​ន្ឋឹ​កស​ន្ឋា​ប់​នេះ ដើម្បី​ជួយ​ជន​រង​គ្រោះ និង​បាន​សម្តែង​អំណរ​គុណ និង​កោត​សរសើរ​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា​ដែល​តែងតែបាន​យកចិត្តទុកដាក់ ក្នុង​ការ​ជួយ​សង្គ្រោះ​ក្មួយ​របស់​អ្នកស្រី ដោយ​ក្តី​អាណិត​
អាសូរ​។
ស្ត្រី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​មានឈ្មោះ​មាស វ​ណ្ណី​ អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ​ស៊ិ​ន តា​យ ​មាន​ឪពុក​ឈ្មោះ​ស៊ិ​ន ស៊ី​នឿ​ន​អាយុ​៥០​ឆ្នាំ ជា​កម្មករ​ដាំ​ដំ​ទ្បូ​ង​ឲ្យ​ក្រុមហ៊ុន​ចិន និង​​ម្តាយ​ឈ្មោះ​មាស វ​ណ្ណា​អាយុ​៥៧​ឆ្នាំ មាន​ជំងឺ​សរ​សៃ​ប្រសាទ​ ។ ស្ត្រី​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ភូមិ​អា​រ៉​ង់​ព្រួច ស្រុក​ក្រគរ ខេត្តពោធិសាត់ មាន​បងប្អូន​៦​នាក់​ស្រី​២​នាក់ ប្រុស​៤​នាក់ ហើយ​ស្ត្រី​រង​គ្រោះជា​កូន​ទី​៥ នៅ​ក្នុង​ក្រុម​គ្រួសារ​ ។
គួរ​បញ្ជាក់​ថា នារី​ជា​សន្ដិសុខ​នៅ​រោងចក្រ ស៊ិ​នតា​យ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឈ្មោះ​មាស វណ្ណ​នី អាយុ​២០ ឆ្នាំ ត្រូវ​បាន​ជនល្មើស​ស្រឿ​ន នា​ន់ អាយុ​៣៨ ឆ្នាំ កាន់​ទឹក​អាស៊ីត​មួយ​ដប​ទឹក​សុទ្ធ ជះ​ទៅលើ​ស្រោច​ពេញ​ខ្លួន ខណៈ​ដែល​នារី​រង​គ្រោះ កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ​កាលពី​វេលា​ម៉ោង០៦ ​និង​១០​នាទីព្រឹក​​ថ្ងៃ​ទី​០៦ មីនា ​២០១៥ កន្លងមក ស្ថិត​នៅ​មុខ​ផ្សា​រកា​ណា​
ស៊ី​ធី ៕

មើលពត៌មានច្រើនទៀតនៅទីនេះ

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.