• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Friday, March 13, 2015

ជឿឬទេ ថា​ភព​ព្រហស្បតិ៍ មាន​គុណ​ធំធេង​ ចំពោះ​ភពផែនដី​យើង?​



ណាសា៖ តាមរយៈការសិក្សា ស្វែងយល់ ពីអង្គការ NASA ជាង ២ទសវត្សរ៍មកនេះ ទៅលើ កម្លាំង និង ស្ថានភាពទូទៅនៃភពព្រហស្បតិ៍ (Jupiter) ដែលជាភពទី ៥ ក្នុងប្រព័ន្ធព្រះអាទិត្យ និង មានទំហំធំជាងភពដទៃទៀតនោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់បានថា ភពដ៏ខ្លាំង ក្លាមួយនេះ មានដែនម៉ាញេទិកធំធេង ជាងព្រះអាទិត្យ ទៅទៀត ទោះបីជាវាមាន ទំហំតូចជាង និង បង្កើតឡើងចេញពី ព្រះអាទិត្យក៏ដោយ។
តើដែនម៉ាញេទិចជាអ្វី? ហេតុអ្វីបានជាវាមានចម្ងាយ រាប់សិបលានគីឡូម៉ែត្រពីផែនដី តែនៅ មានឥទ្ធិពលមកលើយើងទៀត? ជាការពិតណាស់ ផែនដីសព្វថ្ងៃនេះ មានឥទ្ធិពលស្ទើរ ទាំង ស្រុងពីព្រះអាទិត្យ ទាំងពន្លឺនៃជីវិត និង កម្លាំងទំនាញដើម្បីរក្សាគន្លងរបស់យើងឲ្យនៅ គង់វង់ជាង ៤,៦ពាន់លានឆ្នាំមកហើយ។ ប៉ុន្តែក្រៅពី ព្រះអាទិត្យនោះ ភពព្រហស្បតិ៍ ក៏បាន ដើរតួយ៉ាងសំខាន់ផងដែរ ដោយកម្លាំងទំនាញ ដ៏ខ្លាំងរបស់ភពនេះ ធ្វើឲ្យវត្ថុអវកាស ឬ អាចម៍ ផ្កាយភាគច្រើនដែលសំដៅ មកផែនដី ត្រូវប្តូរទិសដៅ។
បើគ្មានដែនម៉ាញេទិក (កម្លាំងទំនាញ និង រុញច្រាន) ដ៏ខ្លាំងក្លារបស់ ភពព្រហស្បតិ៍ នៅក្នុង ប្រព័ន្ធព្រះអាទិត្យនេះទេ នោះផែនដីយើងនឹងត្រូវរងគ្រោះ ដោយអាចម៍ផ្កាយធំៗ យ៉ាងហោច ណាស់ក៏ រយៈពេល រាល់ ២០០.០០០ឆ្នាំម្តងដែរ។ បើគ្មានភពព្រហស្បតិ៍ នោះទេ បដិវត្តន៍ របស់មនុស្សសត្វ ឬ សូម្បីតែរុក្ខជាតិ ពិតជាមិនអាចមានវត្តមាន នៅលើផែនដី នេះឡើយ។
គួរបញ្ជាក់ថា ភពព្រហស្បតិ៍ជាភពធំជាង គេបំផុតក្នុងប្រព័ន្ធ ព្រះអាទិត្យ ដែលអាចផ្ទុកផែនដី បានរហូតដល់ទៅជាង ១.០០០ពាន់ឯណោះ។ ផែនដីយើងមាន ព្រះច័ន្ទតែមួយប៉ុណ្ណោះ ដែលយើងអាចមើលឃើញ លើផ្ទៃមេឃ ប៉ុន្តែសម្រាប់ ភពព្រហស្បតិ៍វិញ មានព្រះច័ន្ទរហូតដល់ ទៅជាង ៦០ ដែលកំពុងវិញជុំវិញវា៕
មើលពត៌មានច្រើនទៀតនៅទីនេះ
http://discoverywides.blogspot.com/

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.