ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៦:១៥
ទីក្រុងធំមួយ គឺទីក្រុងម៉ាអីុឌូហ្គូរី ជាកន្លែងកកើតនៃចលនាបូកូហារ៉ាមនៅភាគឦសាននីហ្សេរីយ៉ា ត្រូវញ័ររញ្ជួយកាលពីថ្ងៃទី៧ មីនា ដោយសារការផ្ទុះយ៉ាងខ្លាំង៣ ជាស្នាដៃរបស់ពួកអ៊ិស្លាមនិយមបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៥៨នាក់ និងរបួស១៣៩នាក់ ។
ក្នុងចំណោមការផ្ទុះទាំង៣នោះ ការផ្ទុះមួយដោយសារជនអត្តឃាតម្នាក់ ។ កុមារជាច្រើននាក់ស្លាប់ដោយសារការវាយប្រហារទាំងនេះ ដែលជាស្នាដៃរបស់ពួកអ៊ិស្លាមនិយមក្រុមបូកូហារ៉ាមប្រឆាំងផ្សារមានមនុស្សកុះករ២ និងស្ថានីយរថយន្តមួយ ។
ក្រុមបូកូហារ៉ាមបានធ្វើការវាយប្រហារជាច្រើននៅទីក្រុងម៉ាអីុឌូហ្គូរី តាំងពីចាប់ផ្តើមការបះបោរពីឆ្នាំ២០០៩មក ហើយថ្មីៗនេះបុ៉នប៉ងវាយដណ្តើមយករដ្ឋធានីនៃរដ្ឋប័រណូនេះទៀត តែត្រូវកងទ័ពនីហ្សេរីយ៉ាវាយរុញច្រាន ។
កងទ័ពនីហ្សេរីយ៉ា ដែលរងការរិះគន់យ៉ាងខ្លាំងដោយពុំអាចរាំងខ្ទប់ការបះបោររបស់ពួកបូកូហារ៉ាមនៅភាគឦសានប្រទេសនោះប្រកាសថា វាយដណ្តើមយកបានពីក្រុមនោះវិញនូវទីក្រុងមួយចំនួនរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារការជួយធ្វើអន្តរាគមន៍របស់កងទាហាននៃបណ្តាប្រទេសជិតខាង ពិសេសកងទាហានឆាដ ព្រមទាំងកងទាហានលោកខាងលិចមួយចំនួន ។
ការផ្ទុះដំបូងកើតមាននាវេលាម៉ោង១១និង២០នាទីម៉ោងក្នុងស្រុក ពេលជនអត្តឃាតម្នាក់បានធ្វើឱ្យគ្រឿងផ្ទុះដាក់ជាប់ខ្លួនគេផ្ទុះក្នុងផ្សារលក់ត្រី BAGA សម្លាប់មនុស្សយ៉ាងតិច១៨នាក់។ មួយម៉ោងក្រោយមក ការផ្ទុះមួយទៀតវាយប្រហារលើផ្សារទី២ នៃទីក្រុងម៉ាអុីឌូហ្គូរី គឺផ្សារ MONDAY MARKET បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១៥នាក់ ។ រួចនាវេលាម៉ោង១៣ ការផ្ទុះទី៣ កើតមាននៅកន្លែងចតរថយន្តស្ថិតនៅទល់មុខស្ថានីយរថយន្តមួយមានមនុស្សច្រើនកុះករ ។
យោងតាមតួលេខផ្តល់ដោយប្រមុខប៉ូលិសរដ្ឋប័រណូ លោក CLEMENT ADOLA ថា តុល្យការជនរងគ្រោះមានខ្ពស់ អ្នកស្លាប់ដល់៥៨នាក់ និងរបួស១៣៩នាក់ ។
បន្ទាប់ពីអះអាងពីការវាយប្រហារដោយគ្រឿងផ្ទុះ៣នោះ អ្នកទទួលខុសត្រូវម្នាក់នៃរដ្ឋប័រណូ បានចោទប្រកាន់ក្រុមបូកូហារ៉ាមចំពោះការសម្លាប់មនុស្សយ៉ាងសាហាវនោះដោយគេធ្វើជាការសងសឹកចំពោះបរាជ័យ ដែលក្រុមនេះទទួលរងរយៈពេលបុ៉ន្មានសប្តាហ៍ចុងក្រោយ ។
ចំណែកឯប្រមុខក្រុមបូកូហារ៉ាម ABUBAKA SHEKAU ប្រកាសកាលពីថ្ងៃទី៧ មីនាថា ក្រុមគេប្រកាសចូលក្នុងចលនាជីហាដនៃក្រុមរដ្ឋអ៊ិស្លាម នាថ្ងៃមានការវាយប្រហារបង្ហូរឈាមទាំងនេះ ។ ក្នុងកាសែតអាត់សំឡេងមួយមានរយៈពេល៨នាទីផ្សាយតាម TWITTER ដែល ABUBAKAR SHEKAU ធ្វើការប្រកាសបែបនេះ៣សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីនៅអាល់ហ្សេរី ដែលពួកបះបោរគំរាមរារាំង ។
ក្នុងកាសែតប្រមុខក្រុមបូកូហារ៉ាមនិយាយថា យើងសូមប្រកាសពីការស្តាប់បង្គាប់របស់យើងចំពោះកាលីហ្វរបស់ពួកអ៊ិស្លាម លោកអុីប្រាហុីមអុីប អាវ៉ាដអុីប អុីប្រាហុីមអាល់ហ៊ូសេននីអាល់គូរ៉ាស៊ី ប្រមុខក្រុមរដ្ឋអ៊ិស្លាម ។ អាល់គូរ៉ាស៊ី គេស្គាល់ក្រោមឈ្មោះថា អាប៊ូបាក់ អាល់បាក់ដាឌី ដែលកាលពីខែមិថុនា ឆ្នាំ២០១៤ ប្រកាសបង្កើតរដ្ឋកាលីហ្វាតក្នុងដែនដីស៊ីរី និងអុីរ៉ាក់ ដែលក្រុមគេកាន់កាប់ ។
ក្រុមបូកូហារ៉ាម កាលពីខែមិថុនា ឆ្នាំ២០១៤ ដណ្តើមយកបានទីក្រុង GWOZA ក្នុងរដ្ឋប័រណូ ជាកន្លែងដែល SHEKAU ប្រកាសពីការបង្កើតរដ្ឋកាលីហ្វាតមួយក្នុងតំបន់ដែលក្រុមគេត្រួតត្រា ៕

0 comments:
Post a Comment