ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០១៥ ម៉ោង ២៣:០១
រាជធានីភ្នំពេញ៖ ដោយសារតែសូរាចូលខ្លួនខ្លាំងពេក ជាហេតុធ្វើឲ្យយុវជន២នាក់ជិះម៉ូតូអ៊ែប្លែកមួយគ្រឿងជ្រុលទៅបុកគូទរថយន្តហាយឡែនឌ័រមួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកទៅនិងផ្លូវរងរបួសធ្ងន់ស្រាល២នាក់ តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺនៅពេលដែលដួលម៉ូតូបែរជាឃើញជ្រុះស្រា១ដបថែមទៀតផង ទំនងជាជិះម៉ូតូបណ្តើរផឹកបណ្តើរទើបភ្លេចមើលផ្លូវតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៨ ខែមិនាឆ្នាំ២០១៥ ត្រង់ចំណុចស្តុបក្បែរក្រសួងមហាផ្ទៃ តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រោយកើតហេតុយុវជនរងរបួសទាំង២នាក់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌចំការមនយកទៅរក្សាទុក ។ រីឯម្ចាស់រថយន្តមិនចង់មានបញ្ហាវែងឆ្ងាយបានបើករថយន្តទៅមុខបាត់តែម្តង ៕
ប្រភព កោះសន្តិភាព








0 comments:
Post a Comment