• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Tuesday, March 10, 2015

ឪពុកចុង​កាប់​កូន​មួយ​កណ្ដៀវ​ចំ​ខ្នង ដោយសារ​ជម្លោះ​រឿងដឹកគោឲ្យ​ផឹកទឹក

​ខេត្តកណ្ដាល ​៖​ ផ្ដើម​ចេញពី​ជម្លោះ​រឿងដឹកគោ​ឲ្យ​ផឹកទឹក បុរស​ជា​ឪពុកចុងបាន​កាប់​កូន​មួយ​កណ្ដៀវ​ចំ​ខ្នង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​​ ហើយ​​​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ភ្លាម​ៗ កាលពី​ម៉ោង​៥ ​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៨ ​មីនា នៅ​ចំណុច​ទួល​ក្រឡាពាស ស្ថិត​ក្នុងភូមិ​រកា​លើ ឃុំ​ខ្ពប​ស្រុក​ស្អាង ​។
មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនល្មើស​ដែល​​​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ឆែម វ៉ិ​ត ភេទ​ប្រុស ឣា​យុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង​ ត្រូវជា​ឪពុកចុង​ មុខរបរ​កសិករ​។ ចំណែកជន​រង​គ្រោះ​​ឈ្មោះ​វ៉ិ​ត ម៉េ​ង​គ្រី ភេទ​ប្រុស​ ឣា​យុ​៣៣​ឆ្នាំ នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា បាន​រង​របួស​ខ្នង​។
ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​កើតហេតុ​នោះ​ឈ្មោះ​ឆែម វ៉ិ​ត ជា​ឪពុកចុងជន​រង​គ្រោះ បាន​ផឹកស្រា​ស្រវឹង​ និង​បាន​ប្រើ​ឲ្យ​ជន​រង​គ្រោះដឹកគោ​ទៅ​ឲ្យ​ផឹកទឹក ពេល​នោះ​ជន​រង​គ្រោះ បានតមាត់ ​និង​មិន​ព្រម​ដឹកគោទៅ​ឲ្យ​ផឹកទឹក​ទេ គ្រានោះ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នារវាងជនល្មើស និង​ជន​ងរ​គ្រោះឈាន​ដល់វាយតប់​គ្នា​ទៅ​វិញទៅ​មក​ហើយជនល្មើស​បានរ​ត់ទៅ​យក​កណ្ដៀវ​មួយមក​កាប់​លើ​ជន​រង​គ្រោះ​ចំ​ខ្នងមុតរង​របួសធ្ងន់​។​
ភ្លាម​ៗ​នោះ​មានការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប​បាន​ចុះទៅ​ដល់​កន្លែង​កើតហេតុឃាត់ខ្លួន​ជនល្មើស​ និង​វត្ថុ​តាងនាំមក​ប៉ុស្តិ៍ ចំណែក​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ម​ន្ទើ​រ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​៕
    ​

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.