ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៨:៥៨
ខេត្តស្ទឹងត្រែង៖ ពិតជាឈាមស្រែកស្បែកហៅឃាតករដែលបានបាញ់សម្លាប់ស្ត្រីនៅឯខេត្តស្ទឹងត្រែងកាលពីម្សិលមិញនេះធាតុពិតគឺជាប្តីជាទីស្រលាញ់របស់ជនរងគ្រោះសោះ។ចំពោះការតាមប្រមាញ់ចាប់ខ្មាន់កាំភ្លើងជាប្តីសមត្ថកិច្ចបានអះអាងថាឃាតករជាប្តីបានរត់គេចពីកន្លែងកើតហេតុមកពួននៅក្នុងខេត្តរតនគីរីនៅមុនពេលនេះបន្តិចវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី៨ខែមីនាឆ្នាំ២០១៥។
គួរបញ្ជាក់ស្ត្រីជាអាជីវករលក់ខោអាវក្នុងផ្សារម្នាក់ ត្រូវជនមិនស្គាល់មុខលបបាញ់ប្រហារ៣គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈកំពុងគេងក្នុងអង្រឹងម្នាក់ឯង ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង២០នាទីរសៀលថ្ងៃទី០៧ មីនា ២០១៥ នេះ ស្ថិតនៅចំណុចផ្សារធំ ក្នុងក្រុងស្ទឹងត្រែង ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះរស្មី ស្រីខូច អាយុ២២ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ មានទីលំនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពបន្តថា ស្ត្រីរងគ្រោះបានលែងលះជាមួួយប្តីជាង១ឆ្នាំមកហើយ ប៉ុន្តែកន្លងមកប្តីរូបនោះតែងតែមកជួបជារឿយៗ ដើម្បីចង់ផ្សះផ្សាគ្នាវិញ តែស្ត្រីរងគ្រោះមិនព្រម ។ ប្រភពបានបន្តទៀតថា អតីតប្តីរបស់ស្ត្រីរងគ្រោះ ក៏ធ្លាប់បានគំរាមកំហែងថា ប្រសិនជាហ៊ានយកប្តីថ្មី គេនឹងគប់គ្រាប់បែក និងសម្លាប់ចោលជាមិនខាន ៕
ប្រភព កោះសន្តិភាព






0 comments:
Post a Comment