• RSS
  • Delicious
  • Digg
  • Facebook
  • Twitter

Tuesday, March 10, 2015

បុគ្គ​លិក​សណ្ឋា​គារ​សុខា​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ស្នាក់​នៅ​ទាល់​តែ​ធុំ​ក្លិន​ស្អុយ​ទើបដឹង

រាជ​ធានី​ភ្នំពេញ​ ៖ បុគ្គលិក​សណ្ឋាគារ​សុខា​ម្នាក់​ត្រូវ​បាន​គេប្រទះ​ឃើញ​ដេក​ស្លាប់​ឡើង​ធុំ​ក្លិន​ស្អុយ​ទៅ​ហើយ​នៅ​ក្នុង​បន្ទប់​ស្នាក់​​នៅ​របស់​សណ្ឋា​គារ​សុខា​ ស្ថិត​ក្នុង​​ភូមិ​ទី​១ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ​។
សព​ជន​រង​គ្រោះ​ឈ្មោះ​ណូត ប៊ុន​ធឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គ​លិក​ផ្នែក​យាម​ឃ្លាំង​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀម​រាប​។
តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ អ្នក​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​​​ស្រុក​វិញ​​ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ធ្លាប់​ស្នាក់​នៅ​ស្រាប់​តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​សភាព​ហើម​ និង​ធុំ​ក្លិន​ស្អុយ​ទៅ​ហើយ​ក៏​ផ្អើល​ឆោ​ឡោ​ឡើង និង​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​សព​។
បន្ទាប់​ពី​ពិនិត្យ និង​កោសល្យ​វិច័យ​សព​រួច សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​ គឺ​ស្លាប់​ប្រហែល​២​ថ្ងៃ​មក​ហើយ​៕

0 comments:

Post a Comment

 
Powered by Blogger.

Categories

Copyright 2015 Spread News - All Rights Reserved.