ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៨:០០
ខេត្តកំពង់ធំ ៖ ក្រុមចោរ៨នាក់ជិះម៉ូតូ៤គ្រឿងនិងប្រដាប់ដោយអាវុធAK៤ដើម បានសម្រុកចូលភ្ជង់ប្លន់អ្នកលក់មាសនៅផ្សារស្ទោងយកមាសប្រហែល៧០តម្លឹង ជិះគេចខ្លួនបាត់ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាននាទីមុននេះទៀតថា សកម្មភាពប្លន់បានកើតឡើងនៅម៉ោង៣រសៀលថ្ងៃទី០៨ មីនា ២០១៥ ស្ថិតនៅផ្សារស្ទោង ក្នុងភូមិក្តី ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ប្រភព កោះសន្តិភាព





0 comments:
Post a Comment