ខេត្តកោះកុង ៖ បុរសជាតៃកុងរថយន្ត បានស្លាប់គួរឲ្យរន្ធត់ ដោយសារខូចបែន ធ្លាក់ទ្រុងកៀប.ក ពេលកំពុងដឹកដី យកទៅចាក់ឲ្យម៉ូយ ធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០ នាទី ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចផ្ទះ លោកស្រី សំ សុភា ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ថាវណ្ណ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡានដឹកដី មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនរងគ្រោះបានដឹកដី យកមកចាក់ជាច្រើនជើងហើយ តែជើងនេះមិនដឹងយ៉ាងម៉េច ស្រាប់តែជនរងគ្រោះ លូនចូលក្រោមទ្រុងឡាន ហើយកៀបក ជាប់និងបែនឡាន។
ក្រោយពេលឃើញ ហេតុការណ៍នេះ ពួកគាត់បានផ្អើលមកជួយដែរ តែអកុសលជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ទើបប្រជាពលរដ្ឋ នាំគ្នារាយការណ៍ ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជា បានស្លាប់ដោយសារ បែនឡានធ្លាក់កៀប.កពិតមែន ហើយក៏បានប្រគល់ សពជនរងគ្រោះ ឲ្យទៅគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
ប្រភព វត្តភ្នំ








0 comments:
Post a Comment